សហភាពអង្គការសង្គមស៊ីវិលតំណាងឱ្យអង្គការសមាគម សហគមន៍មូលដ្ឋានទាំង៦០ស្ថាប័ន ដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើសុំដកសញ្ជាតិទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សហភាពអង្គការសង្គមស៊ីវិលតំណាងឱ្យអង្គការសមាគម សហគមន៍មូលដ្ឋានទាំង៦០ស្ថាប័ន បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា ដើម្បីធ្វើការដកសញ្ជាតិ លោក សម រង្ស៊ី ក្នុងគោលបំណង៖

១ ការពារសុខសន្តិភាពនិងស្ថេរភាពនយោបាយ

២ លុបបំបាត់នយោបាយអាក្រក់ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី

៣ ដើម្បីបង្កើតនូវវប្បធម៌នយោបាយល្អជៀសវាងកុំឱ្យមានអ្នកនយោបាយណាប្រឆាំងផលប្រយោជន៍ជាតិ និងក្បត់ជាតិ។

ជាមួយគ្នានោះ សហភាពអង្គការសង្គមស៊ីវិល ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកនយោបាយជំនាន់ក្រោយចូលរួមទាំងអស់គ្នាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការបណ្ដុះបណ្ដាលវប្បធម៌នយោបាយល្អជម្រុញភាពរុងរឿងនិងការរីកចម្រើនក្នុងប្រទេសកម្ពុជា តទៅអនាគត ជៀស វាងការបែកបាក់សាមគ្គី ការកាប់សម្លាប់វិនាសកម្មដូចអតីតកាល។

«ខ្មែររួមគ្នា ខ្មែរសាមគ្គីគ្នា ខ្មែរខ្លាំង អភិវឌ្ឍជាតិរុងរឿងរីកចម្រើន តតាំងនឹងសត្រូវឈ្លានពាន»។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News