អង្គារ ១៦ ធ្នូ ២០២៥
ក្លិបបាល់ទាត់ FK Arkadag គ្រងជើងឯកលីគកំពូល Türkmenistan Ýokary Liga ជាលើកទី៣ ដោយឈ្នះគ្រប់ការប្រកួត មិនរបូតសម្បី១ពិន្ទុ។
ចាប់តាំងពីបង្កើតក្លិបមក ក្រុម FK Arkadag មិនដែលបរាជ័យឡើងនៅក្នុងលីគ ដោយឈ្នះ ៨២ប្រកួតជាប់គ្នា។ ដោយឡែកសម្រាប់ការបរាជ័យតែ ៤លើករបស់ពួកគេរួមមាន៖
ថ្ងៃទី៨ កុម្ភ: ២០២៤៖ ចាញ់ក្រុម Shakhtar Donetsk របស់អ៊ុយក្រែន ៤-១ ប្រកួតមិត្តភាពក្លិប
ថ្ងៃទី១០ កុម្ភ: ២០២៤៖ ចាញ់ក្រុម SK Dnipro-1 របស់អ៊ុយក្រែន ១-០ ប្រកួតមិត្តភាពក្លិប
ថ្ងៃទី១ វិច្ឆិកា ២០២៤៖ ចាញ់ក្រុម Al Arabi របស់គុយវែត ៣-២ AFC Challenge League (ជម្រុះក្នុងពូល)
ថ្ងៃទី៩ មេសា ២០២៥៖ ចាញ់ក្រុម Al Arabi របស់គុយវែត ២-០ AFC Challenge League (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ដោយឡែកងាកមកមើលពានរង្វាន់ដែលក្រុម FK Arkadag ធ្លាប់ឈ្នះកន្លងមករួមមាន៖
ឈ្នះជើងឯក Türkmenistan Ýokary Liga ចំនួន ៣ឆ្នាំជាប់គ្នា (២០២៣,២០២៤,២០២៥)
ឈ្នះជើងឯក Turkmenistan Cup ចំនួន ២ឆ្នាំជាប់គ្នា (២០២៣,២០២៤)
ឈ្នះជើងឯក Turkmenistan Super Cup នៅឆ្នាំ២០២៤
ឈ្នះជើងឯក Turkmenistan Football Federation Cup នៅឆ្នាំ២០២៥
FK Arkadag ជាក្លិបក្មេងខ្ចីមួយដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយអតីត ប្រធានាធិបតីរបស់ប្រទេសតួរមេនីស្ថាន លោក Gurbanguly Berdimuhamedow។ FK Arkadag ក៏ជាក្រុមដែលទទួលបានជោគជ័យយ៉ាងខ្លាំងដោយឈ្នះពាន គ្រប់ព្រឹត្តិការណ៍ក្នុងស្រុកទាំងអស់ ដែលខ្លួនចូលរួមប្រកួត៕
