ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះ រាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជាអគារពុទ្ធិកសិក្សា អគារសាលាបាលី ផ្លូវលំ ចាក់ដី បំពេញទីធ្លាសាលារៀន ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោសព្រះរាជទានដល់ប្រជារាស្ត្រ គណៈកម្មការសាលារៀន និងអាជ្ញាធរ ស្ថិតក្នុងខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលយកនូវព្រះរាជអំណោយអំពីព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦។

