ភ្នំពេញ៖ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង និងសុំការយោគយល់អធ្យាស្រ័យជាចំហ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន និងមិត្តភក្តិទាំងអស់ ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនី Telegram ក្លែងក្លាយជាច្រើន ដោយប្រើប្រាស់រូបថត និងឈ្មោះបន្លំធ្វើជារូបឯកឧត្តមផ្ទាល់។
ដើម្បីចៀសវាងនូវការភ័ន្តច្រឡំ ឬបញ្ហានានាដែលជះឥទ្ធិពលមិនល្អជាយថាហេតុ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖
គណនេយ្យ Telegram ផ្លូវការរបស់ខ្ញុំ គឺមានសុវត្ថិភាព ១០០% ដោយមិនត្រូវបានគេ Hack នោះទេ ហើយបច្ចុប្បន្នកំពុងដំណើរការជាធម្មតា។»
ឯកឧត្តម ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកុំជឿជាក់លើសារ ឬការទាក់ទងណាមួយដែលផ្ញើចេញពីគណនី Telegram ក្លែងក្លាយទាំងនោះ ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន៕





