ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យផលប៉ះពាល់នៅភូមិសាស្ត្រតំបន់បឹងត្រកួន

បន្ទាយមានជ័យ​៖ ឯកឧត្ដម អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា​ ជាលេីកទី២​ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន​ កាលពីពេលប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ​ និងបានដាក់ទូកុងតឺន័រ​ ព្រមទាំងបន្លាលួសហ៊ុំព័ទ្ធផង​។

ជាមួយគ្នានោះឯកឧត្តម​ អ៊ុំ​ រាត្រី ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន​ ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈ​ដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ​ ដាក់ទូកុងតឺន័រ បន្លាលួស​ និងផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញផងដែរ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News